យុវជនម្នាក់លោតទឹកសម្លាប់ខ្លួននៅខេត្តព្រះសីហនុកាលពីថ្ងៃទី២០ ខែសីហា សមត្ថកិច្ចប្រទះឃើញសាកសពអណ្តែតទឹក
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុ និង ក្រុមអូប៊័រល្បឿនលឿន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញសពបុរសអ្នកនេសាទម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួយក្រុមហ៊ុនGTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊រ របស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង បានធ្វើការស្វែងរកសាកសពឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំបន្ត ដែលបានលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង១០.៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមកាងារបានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E(ចំងាយប្រហែល ៣ម៉ាយ ពីកោះត្រល់និង ចំងាយប្រហែល ៣០គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សាកសពមានសភាពហើមរលួយ។
ក្រុមការងារបានឲ្យសាច់ញាតិនៃសព ក្រោយពីពិនិត្យមើលរួចបានទទួលស្គាល់ថា ពិតជាសពបងប្រុសរបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នក្រុមការងារកំពុងរងចាំទូកយន្តឈើ មកទទួលសាកសពដឹកមកលើគោកវិញដើម្បីពិនិត្យតាមបច្ចេកទេសនិងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យ៕ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង