លោក ពេជ សោភ័ណ ប្រគល់វិញ្ញបនបត្រ ISO និងប្រកាសតែងតាំងនាយក នាយករងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាប់នឹងវត្តភ្នំជញ្ជាំង ការបង្កើតវិទ្យាស្ថាននេះឡើងក្នុងបំណងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកកសិកម្ម សេវាកម្ម និងកសិកម្ម ជូនដល់ប្រជាពលរដ្ឋដែលខ្វះជំនាញដើម្បីស្ដារជីវភាពឡើង។ហើយវិជ្ជាស្ថាននេះក្រោមជំនួយឧបត្ថម្ភកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ លោកពេជសោភ័នរដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងក្នុងពិធីប្រគល់វិញាបនបត្រ ISO និងប្រកាសតែងតាំងនាយជីកានាយករងនាយិការងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ ដោយមានការចូលរួម ងោម៉េងជ្រួន អភិបាលរងខេត្ត មន្ត្រី និងនិស្សិតជាច្រើននាក់។ក្នុងនោះមន្ត្រីសាលាខេត្តបានអានអនុក្រឹត្យ លេខ ៤០៦ សនក្រ តត ស្ដីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន២ សម្រេច តែងតាំងលោក ឯក ហៀង ជានាយយក់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំមានឋានៈស្មើប្រធាននាយកដ្ឋាន លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រគល់ភារកិច្ចឲ្យបំពេញមុខងារជានាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យមានឋានៈស្មើរប្រធាននាយកដ្ឋានក្រោយពីប្រកាសហើយមន្ត្រីទាំងពីរនាក់ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ តាមរបាយការណ៍របស់លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសបានមានប្រសាសន៍ឲ្យដឹងថាសព្វថ្ងៃនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំនិងយុវជនកីឡា និងមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងដើម្បីសម្រេចឲ្យបានតាមទស្សនៈវិស័យបេសកកម្មគោលបំណងក៏ដូចជាផែនការយុទ្ធសាស្ត្រសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះសម្រេចបានលទ្ធផលការងារសំខាន់ៗក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះដូចជាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈការបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្របច្ចេកទេសនិងវិជ្ជាជីវៈ វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានដូចជាការគ្រប់គ្រងនិងអភិបាលកិច្ចធនធានរូបវន្តបុគ្គលិកមន្ត្រីរាជការនិងបច្ចេកទេស សិក្ខាកាមសិស្សនិស្សិតសិក្សាការបង្រៀននិងរៀនតាមការស្រាវជ្រាវនិងអភិវឌ្ឍន៍ជាដើមដើម្បីឲ្យពួកគាត់បានយល់ដឹងនិងយកទៅអនុវត្តនៅក្នុងដំណើរការប្រតិបត្តិការងារប្រចាំថ្ងៃដើម្បីធានាបានគុណភាពប្រសិទ្ធភាពនិងលើកកម្ពស់ដល់វិទ្យាស្ថានក្នុងការផលិតនូវធនធានមនុស្ស នឹងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ននិងទៅអនាគតផងដែរ។
ក្នុងនោះលោក ពេជ សោភ័ណ បានមានប្រសាសន៍បានធ្វើការកោតសរសើរដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តខេត្តបន្ទាយមានជ័យ ដែលបានបណ្ដុះបណ្ដាលនៅក្នុងបរិបថជំងឺឆ្លងកូវីត.19 ដើម្បីចូលរួមការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះដូចជា ចូលរួមជាមួយរដ្ឋាភិបាលនិងគោរពទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិជ្ជាស្ថាន មានការផ្អាកការបណ្ដុះបណ្ដាលនៅក្នុងវិទ្យាស្ថានជាបណ្ដោះអាសន្នដោយជំនួយមកវិញនូវកម្មវិធីបណ្ដុះបណ្ដាលពីចម្ងាយឬកម្មវិធីបណ្ដុះបណ្ដាលតាមអនឡាញក្នុងន័យនេះវិទ្យាស្ថានបានជ្រើសរើសកម្មវិធីបណ្ដុះបណ្ដាលមួយចំនួនដូចជាតេលេក្រាម ដោយឡែកបានបញ្ជូនពួកគាត់ទៅក្រេបយកចំណេះនៅតាមសហគ្រាសនិងយានយន្តហើយរហូតមកដល់ពេលនេះវិទ្យាស្ថានបើកជាងឡើងវិញដែលសិស្សនិស្សិតមកហាត់ហ្វឹកឡើងវិញបានដោយយោងតាមប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយគោលការណ៍តាមទម្លាប់សុវត្ថិភាពដដែល។
លោកបានមានប្រសាសន៍បន្តទៀតថា វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យនេះ មានការអភិវឌ្ឍជាប្រចាំទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងសមត្ថភាពមន្ត្រីគ្រូបច្ចេកទេសក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈជូនដល់សិក្ខាកាមសិស្សនិស្សិតចាប់ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតឧត្តមស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត៕