«ត្រូវតែគិតគូរនឹងយកចិត្តទុក្ខដាក់ពីសុខទុក្ខមន្ត្រីគរបាលយើងនៅពេលមានទុក្ខលំបាក» អនុវត្តន៏តាមប្រសាសន៍ណែនាំរបស់លោកស្នងការនគរបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅថ្ងៃសុក្រ ៣កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ក្រុមការងារនៃ អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយបានអញ្ចើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ប៉ែន សុខហៀង មន្ត្រីប៉ុស្តិ៍ បន្ទាយដែក ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលចុះបំពេញភារកិច្ចក្នុងភូមិសាស្ត្រ ។
ក្រោមការដឹកនាំក្រុមការងារចុះសួរសុខទុក្ខមាន ដោយលោកវរៈសេនីយ៍ទោ វ៉េង កុសល អធិការងកិច្ចការប៉ុស្តិ៍ តំណាងឲ្យលោកវរៈសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ និងដោយមានការចូលរួមពីលោកវរៈសេនីយ៍ត្រី ព្រើម ប៊ុនធឿន នាយប៉ុស្តិ៍បន្ទាយដែក លោក លោកស្រី នាយរងប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍ ព្រមទាំងនាំយកនូវថវិការចំនួន ៥០០ ០០០រៀល ដែលបានមកពីសមាគមន៍ សន្សំប្រាក់ក្នុងអង្គភាពនៃអធិការរដ្ឋាននគរបាលស្រុកកៀនស្វាយទាំងមូល៕



