នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានកំពុងធ្វើឡើងរយៈពេល០២ថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែសីហា នេះ តាមប្រព័ន្ធវីដេអូ “Video Conference “។
នៅក្នុងកិច្ចប្រជុំនោះ បានលើកយកនូវប្រធានបទសំខាន់ចំនួន០៣មកពិភាក្សា ក្នុងនោះរួមមាន៖
– ផលប៉ះពាល់កូវីដ-១៩ ទៅលើការងារសន្តិសុខ
– ផលប៉ះពាល់នៃបច្ចេកវិទ្យា 5G
– ការពង្រឹងបណ្តាញសម្ព័ន្ធមិត្ត និងភាពជាដៃគូសម្រាប់ដោះស្រាយបញ្ហាដែលកំពុងផុសឡើង៕
អរគុណសន្តិភាព






