លទ្ធផលនៃជំនួបរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់ អ.ស.ប ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧កេីត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចជំនួបជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន និងក្រសួងសុខាភិបាល នៅម៉ោង១៥:០០នាទី ដល់ម៉ោង ១៧:៣០នាទី នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លទ្ធផលនៃជំនួបរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់ អ.ស.ប ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ៖