ថ្ងៃនេះ ! យ៉ាងហោចណាស់ក៏មានអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ១នាក់ដែរ
រហូតដល់ម៉ោង ០៨:៣០ព្រឹក ថ្ងៃទី២៦ សីហា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ ដូច្នេះចំនួនសរុប ២៧៣នាក់ដដែល ជាសះស្បើយ ១នាក់ ចំនួនសំរាកនៅពេទ្យនៅសល់ ៩នាក់ ចំនួនជាសះស្បើយសរុបចំនួន ២៦៤នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ យើងបានធ្វើតេស្តចំនួន 91159 ស្មើនឹង 5491 ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕