កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលខណ្ឌទួលគោកបានចុះមកបិទ KTV ហ្គោល18 ដែលបង្កប់ដោយថ្នាំញៀនមួយចំនួនធំ

ភ្នំពេញ៖ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌទួលគោក បានចុះមកបិទទីតាំងដែលមានយីហោ ហ្គោល១៨ បង្កប់ដោយថ្នាំក្រវី កាលពីវេលាម៉ោង៩យប់ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ ២០៦ កែងនឹងផ្លូវ ២១៩នៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលខណ្ឌទួលគោកបានចូលឆែកឆេរ ក្នុងបន្ទប់ KTVខាងលើ រកឃើញថ្នាំ ក្រវី មួយចំនួនធំ រួមទាំងម៉ូតូ និងរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង សមត្ថកិច្ចបាន ដាក់កម្លាំងតាំងពីម៉ោង៩យប់ រហូតទៅដល់ម៉ោង៦ព្រឹកឈានចូលថ្ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ទើបបានចប់សព្វគ្រប់។
សមត្ថកិច្ចយកមនុស្សជាភ្ញៀវរួមទាំងបុគ្គលិកចំនួន ៩៣នាក់ ស្រីចំនួន ៤០នាក់ ប្រុស ៥៤នាក់ បញ្ជូនតាមរថយន្តទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕















