Detail Top Banner

Updating សមត្ថកិច្ចនគរបាល ជាអ្នកការពារសន្តិសុខសុវត្ថិភាព និងជាគំរូដល់ប្រជាពលរដ្ឋ បាញ់បោះជិត ២០គ្រាប់ ទាំង៧នាក់ ចៅក្រមសម្រេចដាក់ពន្ធនាគារជាបណ្ដោះអាសន្នតែប៉ុណ្ណោះ

ខេត្តកំពង់ស្ពឺ៖ ប្រភពពីមន្ត្រីតុលាការបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០នេះឲ្យដឹងថា ក្រុមលោកអធិការរងនិងសមត្ថកិច្ចនគរបាលទាំង៦នាក់ផ្សេងទៀត ដែលផឹកស៊ីបាញ់បោះយ៉ាងសេរីនិងអនាធិបតេយ្យនៅក្នុងបរិវេណសាលាស្រុកសំរោងទងនោះ ត្រូវបានលោកស្រីចៅក្រមសម្រេចបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺជាបណ្តោះអាសន្នហើយ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញ។

ការសម្រេចឃុំខ្លួនមន្ត្រីនគរបាលទំនើងទាំងប្រាំពីរនាក់នោះ ត្រូវបានប្រជាពលរដ្ឋក៏ដូចជាមន្ត្រីនគរបាលខេត្តមួយចំនួន សម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកស្រី ទិត ដាលីន ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺនេះ។

សូមរំលឹកផងដែរថា ក្រុមមន្រ្តីប៉ូលិសផឹកស៊ីស្រវឹង ដែលបាននាំគ្នាបាញ់បោះសេរី ទាំង៧នាក់នោះ រួមមាន៖ ១.លោកវរសេនីយ៍ទោ កង ភារី ហៅ ម៉ៅ អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ជាអ្នកនាំអាទិ៍ (បាញ់២ដង ច្រើនគ្រាប់) ២. លោកអនុសេនីយ៍ឯក ដន សុខុម ឋានៈនាយរងផ្នែកសន្តិសុខ បាញ់ចំនួន ២គ្រាប់ ៣.លោកអនុសេនីយ៍ត្រី ព្រីង ឡងឌី ឋានៈនាយរងប៉ុស្តិ៍វល្លិ៍ស បាញ់ចំនួន ២គ្រាប់ ៤.លោកអនុសេនីយ៍ត្រី តាន់ សៅលី ឋានៈនាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ២គ្រាប់ ៥.លោកអនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណារ៉ា ឋានៈនាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ២គ្រាប់ ៦.លោកព្រិន្ទបាលទោ ឌី សូភក្តិ ឋានៈមន្ត្រីប៉ុស្តិ៍ទំព័រមាស បាញ់ចំនួន ២គ្រាប់ និងលោក ម៉ាន់ ប៊ុណ្ណារែក៕

អត្ថបទដែលជាប់ទាក់ទង