ឯកឧត្ដម រ័ត្ន វិរៈ ចូលរួមលែងសត្វពស់ថ្លាន់១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមលែងសត្វពស់ថ្លាន់១ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីមន្រ្តីបរិស្ថានទទួលបានពីអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០៕





