បុគ្គលិកថែទាំសុខភាពជាង ១ ៣០០នាក់ បានស្លាប់ដោយសារជំងឺឆ្លង នៅក្នុងប្រទេសម៉ិកស៊ិក
ម៉ិចស៊ិកូ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNN ក្រសួងសុខាភិបាលរបស់ប្រទេសម៉ិចស៊ិក បានរាយការណ៍កាលពីថ្ងៃអង្គារ ទី២៥ សីហានេះថា បុគ្គលិកថែទាំសុខភាពជាង ១ ៣០០នាក់ បានស្លាប់ដោយសារជំងឺឆ្លង នៅក្នុងប្រទេសម៉ិកស៊ិក ចាប់តាំងពីវីរុសកូវីដ-១៩ ចាប់ផ្តើមរាតត្បាត ។
ក្រសួងក៏បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ចំនួន ៤ ៩១៦ករណីថ្មីទៀតនៅថ្ងៃអង្គារ៍នេះ ដែលធ្វើអោយចំនួនសរុបកើនឡើងដល់ ៥៦៨.៦២១ករណីហើយ ។
ក្នុងថ្ងៃដដែលនេះមានអ្នកស្លាប់ ៦៥០នាក់ទៀត ដែលចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ៦១ ៤៥០នាក់ ក្នុងនោះមានបុគ្គលិកសុខាភិបាល ១ ៣២០នាក់ ៕