សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអនុគណខណ្ឌព្រែកពៅ្ន បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបំពាក់ស្លាកឆ្នាំទី៣ ជូនដល់និស្សិតនាយទាហានសកម្មជំនាន់ទី២២

ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអនុគណខណ្ឌព្រែកពៅ្ន បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបំពាក់ស្លាកឆ្នាំទី៣ ជូនដល់និស្សិតនាយទាហានសកម្មជំនាន់ទី២២ នៅវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញ ។៚
ក្នុងឱកាសនោះ សម្តេចជាអម្ចាស់បានឧបត្ថម្ភជូនអង្គភាពនាយទាហានសកម្មរួមមាន៖ អង្ករ ១តោន ទឹកក្រូច ១០កេះ ទឹកបរិសុទ្ធ ១០កេះ មី ១កេះធំ ត្រីខ ១កេះធំ ទឹកដោះគោ ១កេះ ស្ករស ១បាវ ទឹកត្រី ១០យួរ ទឹកសុីអុីវ ១០យួរ បច្ច័យ ៥លានរៀល ឧបត្ថម្ភជូននិស្សិតនាយទាហានសកម្មទាំង ២២៨នាក់ ក្នុង១នាក់ទទួលបានបច្ច័យ ៣មុឺនរៀល និងសម្ភារៈបរិភោគ ១កញ្ចប់ ៕៚










