ជំងឺគ្រុនផ្តាសាយធំ​ (Influenza A) បានកេីតឡេីងលេីក្រុមមនុស្សនៅក្នុងពន្ធគារខេត្តព្រះវិហារ

ករណីជំងឺគ្រុនផ្តាសាយធំ​ (Influenza A) បានកេីតឡេីងលេីក្រុមមនុស្សនៅក្នុងពន្ធគារខេត្តព្រះវិហារដោយមានការចម្លងបន្តគ្នា៖
ក្រសួងសុខាភិបាល​ សូមគេារពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖​ នាព្រឹកវេលាម៉ោង​ ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល​ បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ​ ជាច្រេីន​នាក់​ បានកេីតឡេីងលេីក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។ ភ្លាមៗនោះ​ ក្រោយពីការចុះស្រាវជ្រាវ​ និងពិនិត្យស្ថានភាពជំងឺ​ ដោយក្រុមការងារឆ្លេីយតបបន្ទាន់​ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ​ តាមលក្ខណ:បច្ចេកទេស​ អ្នកជំងឺ​ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វេីការបែងចែកចេញដូចខាងក្រេាមៈ
១.​ អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី​ ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដេាយឡែក​ ផ្តល់ការព្យាបាល​ និងបានយកវត្ថុសំណាកដេីម្បីធ្វេីតេស្តរកវីរុសកូវីដ-១៩​
២.​ អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបាន​ដាក់ឲ្យនៅបន្ទប់ដាច់ដេាយឡែកផ្សេងមួយទៀត​ និង
៣.​ អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដេាយឡែកផ្សេងៗគ្នា។
នៅថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០២០​ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ:​ បានបង្ហាញ​ថា​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់គ្នា​ ដូច្នេះ​ មិនមែនជាករណីជំងឺកូវីដ-១៩​ នោះទេ​ ហេីយលទ្ធផលវិភាគ​មន្ទីរពិសោធន៌ ក៏បានបញ្ជាក់ដែរថា​ ជាករណីជំងឺផ្តាសាយធំ​ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា​បានក្នុងទ្រង់ទ្រាយបែបនេះដែរ​ ប្រសិនបេីបុគ្គល​ម្នាក់ៗ​ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារ​ ក៏បានធ្វេីការអប់រំ​សុខភាព​ ដេីម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន​ កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។
បច្ចុប្បន្ន​ ស្ថានភាពសុខភាពរបស់អ្នកជំងឺ​ មានសភាពល្អប្រសេីរជាបណ្តេីរៗ​ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។
អាស្រ័យដូចបានជម្រាបជូនខាងលេី​ សូមសាធារណជន​ មេត្តាជ្រាបជាព័ត៌មាន​ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩​ផង និងការពារជំងឺផ្តាសាយធំ​ផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត​ ឫឆ្លងនៅក្នុងក្រុមគ្រួសារ​ ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ៕ អរគុណ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទដែលជាប់ទាក់ទង