ក្រសួងសុខាភិបាលយេីង ​ប្រកាសថាថ្ងៃនេះមានអ្នកជាសះស្បេីយ​ចំនួន​ ៥នាក់​ និងមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មីទេ

រហូតដល់ម៉ោង​ ០៨:៣០​ព្រឹក​ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​ យេីងមានអ្នកជាសះស្បេីយ​ចំនួន​ ៥នាក់​ និងមិនមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មីទេ​ ដូច្នេះចំនួនសរុប​ ២៧៤នាក់ដដែល​​ សំរាកនៅពេទ្យ​សរុប​ចំនួន ៣នាក់ ចំនួនជាសះ​ស្បេីយសរុប​ចំនួន ២៧១នាក់​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀប​អាពាហ៌​ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុង​បាសរាំ​ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ១០០០០២ ស្មេីនឹង​ ៦០២៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង