ថ្ងៃនេះកម្ពុជាយេីង​ មានអ្នកជាសះស្បេីយចំនួន​ ១នាក់​ និងពុំរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​ទេ

រហូតដល់ម៉ោង​ ០៨:០០​ព្រឹក​ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មីទេ​ ដូច្នេះចំនួនសរុប​ ២៧៤នាក់ដដែល​​ ជាសះស្បេីយ​ចំនួន​ ១នាក់​ (ជនជាតិចិន​)​ សំរាកនៅពេទ្យ​នៅសល់ ២នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ២៧២នាក់​​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ យេីងបានធ្វេីតេស្តចំនួន​ ១០២៧២៩ ស្មេីនឹង​ ៦១៨៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
អត្ថបទដែលជាប់ទាក់ទង