សិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង មានបើកសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តំណាងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងវត្តមានចូលរួមពីលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងបងប្អូនអាជីវករ ជាច្រើនរូបទៀត ។
អង្គសិក្គាសាលានេះ មានបំណងឲ្យសិក្ខាកាម ដែលជាអាជីវករ ម្ចាស់សហគ្រាស ធុនតូច ធុនមធ្យម បានយល់ដឹងអំពីការរៀបចំផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុ ក៏ដូចជាការធ្វើឱ្យផលិតផលរបស់ពួកគាត់ សមស្របទៅនឹងទីផ្សារ ទាំងតម្លៃ និងគុណភាព ដើម្បីជំរុញក្នុងការទទួលបានហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្ម ពិសេសហិរញ្ញប្បទានពីធនាគារ សហគ្រាសធុនតូច និងមធ្យម ។
អង្គសិក្ខាសាលានេះដែរ នឹងផ្តល់ចំណេះដឹងថ្មីបន្ថែមទៀត ជាពន្លឺថ្មី ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួន ដែលមានអាជីវកម្ម សហគ្រាសធុនតូច ធុនមធ្យម ជាពិសេសផ្នែកផលិត នៅក្នុងខេត្តបាត់ដំបងយើង មានការអភិវឌ្ឍន៍ ការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនថែមទៀត ៕






