ថ្នាំឆ្កួត ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ៨នាក់ នឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចុះបង្រ្កាបបានចំនួន ៣លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
១. ឈ្មោះ ស្តើង សុធាវី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅក្រុម៣ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
២. ឈ្មោះ ប៊ិន ម៉ារីណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅក្រុម២ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
៣. ឈ្មោះ អ៉ិត ម៉ៅ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
៤. ឈ្មោះ គង់ ឡៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
៥. ឈ្មោះ តុន ថារ៉ាត់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរប រមិនពិតប្រាកដ បច្ចុប្បន្ននៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៦. ឈ្មោះ អ៊ុន រ៉ូនីដូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។
៧. ឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៨. ឈ្មោះ យុន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រត់តុហាងចិន បច្ចុប្បន្ននៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន ម្សៅសថ្លា ចំនួន ៣២កញ្ចប់ ទូរស័ព្ទដៃ ចំនួន ៨គ្រឿង លុយខ្មែរ ចំនួន ១០០ ០០០រៀល ប្រាក់ដុល្លារ ចំនួន ៥០$ ដបជក់ ចំនួន១ ដែកកេះ ចំនួន ៤ កន្រ្តៃ ចំនួន ០ផងដែរ៕ ដោយ មុិច សុគន្ធ







