អភិបាលរាជធានី និងលោកជំទាវ អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តទួលសន្តិវន្តហៅវត្តទួលអស់លោក
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំងបុត្រាបុត្រីនាល្ងាចថ្ងៃទី៨ ខែកញ្ញានេះ បានអញ្ជើញក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តទួលសន្តិវន្ត ហៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីបុណ្យត្រូវបានធ្វើឡើងនាល្ងាចថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការជួបជុំពុទ្ធបរិស័ទភ្ញៀវកត្តិយស នមស្តារព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសូត្រមន្តនិងសម្ដែងទេសនា។ លុះដល់ថ្ងៃទី៩ ខែកញ្ញា វេលាម៉ោង០៩ព្រឹកប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។
ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅ ធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។
សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ប្រមាណ។
ក្នុងឱកាសនោះដែរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីបានប្រគេនប័្ចយនិងគ្រឿងឧបភោគបរិភោគដល់វត្តមានថវិកាចំនួន២៣លាន៤២ម៉ឺនរៀលនិងលុយដុល្លារចំនួន១៤៥០ដុល្លារប្រគេនចៅអធិការវត្តចំនួន៤០ម៉ឺរៀលគ្រូសូត្រឆ្វេងនិងស្ដាំមួយអង្គ២០ម៉ឺនរៀលប្រគេនលោកសង្ឃទេសនា២០ម៉ឺនរៀលប្រគេនតាអាចារ្យ២០ម៉ឺនរៀលប្រគេនព្រះសង្ឃចំនួន៣០អង្គក្នុងមួយអង្គ៥ម៉ឺនរៀលសិស្សនិស្សិត១៥នាក់ក្នុងម្នាក់មួយម៉ឺនរៀលសាដក៣៤ផ្លែឈើ៣៥កន្ត្រកក្រណាត់ស៥០ដុំទឹកក្រូច៥០កេសទឹកសុទ្ធ៥០កេសមី២០កេសអង្ករ១០០គីឡូក្រាមទឹកដោះគោខាប់មួយកេសនិងត្រីខមួយកេស៕