សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិកំណើត

ខេត្តត្បូងឃ្មុំ៖ រសៀល ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពេលបានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលាថ្មី វត្តឧប្បលវតី ហៅវត្តឈូក និងចូលរួមពិធីកាន់បិណ្ឌវេនទី៦នៅវត្តឈូកស្ថិតនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួចមក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅភូមិកំណើតរបស់សម្តេច(ភូមិកណ្តាលកោះ ឃុំកោះសូទិន ) ហើយក៏ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចភក្តី និងលោកជំទាវ ក៏បានអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនោះ ចូលរួមប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងញាតកាទាំង៧សន្តាន របស់សម្តេចផង និងរបស់បងប្អូនទាំងអស់គ្នានោះផង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កំពង់ចាម អាជ្ញាធរស្រុក និងឃុំកោះសូទិន ផងដែរ៕












