ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធាន ឯកឧត្តម ផាម ប៊ិញមិញ និង ឯកឧត្តម ម៉ៃឃើល ប៉ុមភីអូ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក។

កិច្ចប្រជុំ នឹងពិភាក្សារិះរកវិធី និងមធ្យោបាយនានា ដើម្បីអាចឱ្យភាពជាដៃគូមេគង្គ-សហរដ្ឋ អាមេរិក រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់ ក៏ដូចជា ដើម្បីពង្រឹងភាពជាដៃគូនៅក្នុងបណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូថ្មីនេះ។

គួរកត់សម្គាល់ថា ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ត្រូវបានលើកកម្ពស់កម្រិតពិភាក្សាពីគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI)។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិកលើកទី១ នឹងផ្តល់កាលានុវត្តភាពដល់បណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ពិនិត្យមើលឡើងវិញនូវ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងកំណត់ទិសដៅអនាគតនៃភាពជាដៃគូនេះ៕

