ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ អញ្ជើញដឹកនាំកងកម្លាំងអន្ដរាគមន៍អនុវត្តជាក់ស្ដែង បច្ចេកទេសការប្រេីប្រាស់អាវុធAK47 និងការបាញ់គ្រាប់ពិត នៅលេីទីលានបាញ់គ្រាប់ពិត នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្កកំពង់ស្ពឺ បានដឹកនាំកងកម្លាំងនគរបាល ចំនួន៧៣នាក់ ស្រី៨នាក់ ក្នុងនោះមន្រ្តីក្របខ័ណ្ឌថ្មី រួមជាកម្លាំងកងអន្តរាគមន៍ បានចូលរួមអនុវត្តជាក់ស្ដែង ចំពោះបច្ចេកទេសប្រើប្រាស់អាវុធ AK47 និងបាញ់គ្រាប់ពិត ដោយលេីវិញ្ញាសារ “ បាញ់ក្រាប ក្នុងរយៈចម្ងាយ ៧០ម៉ែត្រ បាញ់លត់ជង្គង់រយៈចម្ងាយ ៣០ម៉ែត្រ នៅលើទីលានបាញ់គ្រាប់ពិត នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម ។
សូមបញ្ជក់ថា ឱកាសនៃការហ្វឹកហាត់សម្រាប់ការបំប៉នជំនាញបច្ចេកទេសប្រើប្រាស់អាវុធ AK47 បាញ់គ្រាប់ពិត រយៈពេល ១ថ្ងៃពេញនេះ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភថវិកាជូនកងកម្លាំង ៥មុឺនរៀលក្នុងម្នាក់។
គោលបំណង បាញ់គ្រាប់ពិត បាញ់ក្រាប ក្នុងរយៈចម្ងាយ ៧០ម៉ែត្រ បាញ់លត់ជង្គង់រយៈចម្ងាយ ៣០ម៉ែត្រ នៅលើទីលានលេីវិញ្ញាសារនេះ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាល ជាកងកម្លាំងដែលត្រូវប្រតិបតិ្ដគ្រប់កាលៈទេសៈ ក្នុងការបញ្ជាគ្រប់គ្រងលេីបច្ចេកទេសប្រេីប្រាស់អាវុធក្នុងស្ថានភាពជាក់ស្ដែង៕ ដោយ ព្រះច័ន្ទ