ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល១០០ នៃការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល១០០ នៃការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អស់លោកជាសមាសភាពក្រុមការងារទី១ ក្រុមការងារទទួលបន្ទុកនៅសាលាដំបូងខេត្តស្វាយរៀង ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ព្រមទាំងលោកប្រធានលេខាធិការដ្ឋានខេត្តស្វាយរៀង ៕





