លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមសូត្រមន្តបង្សុកូល នៅសារមន្ទីរទួលស្លែង

ព្រឹកថ្ងៃសោរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ អ្នកឧកញ្ញា ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងពុទ្ធបរិស័ទជាច្រើន បានចូលរួម ពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រព្រះសង្ឃ ៤១អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិតេយ្យ នៅសារមន្ទីរទួលស្លែង ៕
អត្ថបទ សារមន្ទីរទួលស្លែង រូបភាព នាយកដ្ឋានសិល្បភាពយន្ត










