សិល្បករសិល្បការិនីមកពីបណ្តាខេត្ត និងសិល្បករសិល្បការិនី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមគ្នាសម្តែងចាប៉ីរឿង សុបិនកុមារ

នាព្រឹកថ្ងៃអាទិត្យ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព សិល្បករសិល្បការនីចាប៉ីដងវែងមកពីបណ្តាខេត្ត សហការជាមួយសិល្បករសិល្បការិនី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នាធ្វើការសម្តែង ចាប៉ីរឿង សុបិនកុមារ ព្រមទាំងបានធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងដើម្បីជូនប្រជាពលរដ្ឋទស្សនា នាឱកាសបុណ្យកាន់បិណ្ឌទី១១។
ក្នុងគោលបំណងអបអរសាទរបុណ្យភ្ជុំបិណ្ឌ ទស្សនីយភាពចាបុីថងវែងរឿង សុបិនកុមារនេះនឹងធ្វើការចាក់ផ្សាយឡើងវិញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ៕ អត្ថបទ៖ នាង សុវណ្ណតារ៉ា រូបភាព៖ ឈាង ឆដាភក្រ្ត័
















