ជំងឺផ្តាសាយធំ​ ក្នុងចំណោមព្រះសង្ឃ​ នៅខេត្តបាត់ដំបង​ មិនមែនជាជំងឺកូវីដ-១៩នោះទេ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល​ បានទទួលរបាយការណ៌​ថា​ មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ​ បានកេីតឡេីងចំពោះក្រុមព្រះសង្ឍចំនួន​ ៤៦នាក់​ ដែលគង់នៅវត្ត​ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ​ ហេីយមានព្រះអាការ:រោគដូចជា ក្តៅខ្លួន​ លេីសពី ៣៧,៥​អង្សារសេ​ ក្អក​ និងហៀរសំបោរ។ ហេតុការណ៌នេះ​ បានកេីតមានឡេីងចំនួន​ ៥-៦ថ្ងៃមកហេីយ​ ដែលមានព្រះសង្ឍប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលេី​ បានជាសះស្បេីយ​ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឍដែលនៅមានរោគសញ្ញាសង្ស័យ​ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង​ បានយកវត្ថុសំណាកព្រះសង្ឍចំនួន​ ២១អង្គនាក់​ ផ្ញេីរទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ ហេីយលទ្ធផលបានបង្ហាញថា​ មិនមានវីរុសកូវីដ-១៩​ តែជាករណីជំងឺគ្រុនផ្តាសាយធំ។
មន្ទីរសុខាភិបាលខេត្តបាត់ដំបង​ បានធ្វេីការអប់រំណែនាំព្រះសង្ឍ​ លោកតាអាចារ្យវត្ត​ និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ​ រួចហេីយដែរ។ បច្ចុប្បន្ននេះ​ ស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះ​ មានការវិវត្តទៅរកភាពល្អប្រសេីរហេីយ​។
ជំងឺគ្រុនផ្តាសាយធំនេះ​ ជាជំងឺឆ្លង​ ដែលត្រូវមានការប្រុងប្រយ័ត្ន​ ដោយអនុវត្តន៌ការការពារប្រហាក់ប្រហែលគ្នាទៅនឹងការការពារជំងឺកូវីដ-១៩​ ដែរ។ ដូច្នេះ​ ដោយសារ​ក្រសួងសុខាភិបាល​ មានការសង្កេតកន្លងមកនេះ​ ឃេីញថា​ នៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌនេះ​ ក្រសួងសុខាភិបាល​ សូមធ្វេីការអំពាវនាវក្រេីនរំលឹកសារជាថ្មី​ ដល់បងប្អូនប្រជាលរដ្ឋទាំងអស់​ ជាពិសេស​ លោកតាអាចារ្យ លោកតា-យាយជី​ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ​ និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស​ ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់​ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន​ពីការចម្លងវីរុសកូវីដ-១៩​ ការចម្លងគរុនផ្តាសាយធំ​ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត​ ដោយអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖
១.​ រក្សាអនាម័យដៃស្អាតជានិច្ច​ ដោយលាងសម្អាតដៃញឹកញាប់​ និងកុំយកដៃដែល​មិនទាន់បានលាងសម្អាត​ ទៅប៉ះផ្ទៃមុខ​ មាត់​ ឫច្រមុះ​ និងត្រូវឆាន់​ ឫពិសារទឹក​ក្តៅដាំពុះ​ និងចង្ហាន់​ ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ​
២.​ ពាក់ម៉ាស់​ ក្នុងករណីចាំបាច់​ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់​ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម​ ជួបជុំពុទ្ធបរិស័ទ​ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ​ (ការប្រគេនចង្ហាន់​ និងទេយ្យវត្ថុ​ ត្រូវធ្វេីក្នុងក្រុមតូចៗ​ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពាក់ម៉ាស់នៅពេលសម្តែង​ និងស្តាប់ព្រះធ៌ម​
៣.​ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់​ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ
៤.​ ជាពិសេសព្រះសង្ឍ​ ឫបុគ្គលដែលឈឺ​ មានរោគសញ្ញាផ្តាសាយ​ ឫមិនស្រួលខ្លួន ត្រូវសម្រាក​នៅក្នុងកុដិ​ និង​នៅដាច់ដោយឡែក​ ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់​ ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម​ ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់​
៥.​ ត្រូវចៀសវាងការពុលចំណីអាហារ​ ការពុលស្រាសដោយប្រេីប្រាស់សារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស​ ចៀសវាងគ្រោះថ្នាក់ចរាចរ​ និងចៀសវាងការសេពគ្រឿងញៀន៕ ដោយលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
អត្ថបទដែលជាប់ទាក់ទង