សភាប្រទេសជប៉ុន​បានបោះឆ្នោតជ្រើសរើសលោក​ Yoshihide Suga ធ្វេីជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន

ជប៉ុន៖​ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០​នេះ​ សភាប្រទេសជប៉ុន​បានបោះឆ្នោតជ្រើសរើសលោក​ Yoshihide Suga ធ្វេីជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន គឺក្រោយពីលោក​ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណ​បក្ស​ប្រជាធិបតេយ្យសេរី LDP​ ដែលកំពុងកាន់អំណាច កាលពីថ្ងៃច័ន្ទ​។ លោក​ Suga បានឈ្នះសំឡេងគាំទ្រពីសមាជិកសភាចំនួន ៣១៤ នាក់​ ក្នុងចំណោមសមាជិកសរុប​ ៤៦៥ នាក់។ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុនរូប​នេះ​ នឹងបន្តអាណត្តិដែលនៅសេសសល់​របស់លោក​ Abe រហូតដល់ការបោះឆ្នោតសកល​នៅខែកញ្ញាឆ្នាំ ២០២១ ខាងមុខនេះ៕ by AKP
អត្ថបទដែលជាប់ទាក់ទង