Detail Top Banner

អាវភ្លៀង១៣៣ ម៉ូតូ ៥គ្រឿង និងថវិការបស់នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ដល់ជូនកម្លាំងនគរបាលស្រុកពញាឮ

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បាននាំយកអាវភ្លៀងចំនួន១៣៣ ម៉ូតូ៥គ្រឿង និងថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ដល់ជូនកម្លាំងនគរបាលស្រុកពញាឮ និងផ្ដាំផ្ញើឱ្យរក្សាសន្តិសុខឱ្យបានល្អកំលុងភ្ជុំបិណ្ឌ។

លោកឧត្តមសេនីយ៍ទោ ក៏បានជំរុញឱ្យកងកម្លាំងនគរបាលស្រុកពញាឮ ចំនួន ១៣៣នាក់ ត្រូវរួបរួមសាមគ្គីគ្នា គោរពស្រឡាញ់គ្នាបម្រើប្រជាពលរដ្ឋ និងចូលរួមថែរក្សាសន្តិភាពឱ្យបានល្អ ជាពិសេសរួមគ្នាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យខានតែបានក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។

ថ្លែងក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលជានិច្ចកាលតែងតែគិតគូរ និងយល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ បានផ្ដាំផ្ញើរដល់កងកម្លាំងនគរបាលស្រុកពញាឮ ឱ្យប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រូវយកបេះដូងប្រជាពលរដ្ឋឱ្យបានខិតខំបម្រើពួកគាត់ដោយគ្មានលក្ខខណ្ឌ ជាពិសេសត្រូវអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្នងការក៏បានក្រើនរំលឹកពីវិធានការការពារជំងឺកូវីដ-១៩ ត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយឱ្យទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជ្រាបការយល់ និងការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ និងកងកម្លាំងកុំមានការធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង