គ្រួសារក្រីក្រចំនួន​ ៤៦គ្រួសារ​ ក្នុងភូមិទាំង៨​ បានទទួលស្បៀងពីរដ្ឋបាលសង្កាត់ស្លក្រាម​ ដោយប្រើប្រាស់មូលនិធិសង្កាត់

ខេត្តសៀមរាប៖ រសៀលថ្ងៃទី១៥​ ខែកញ្ញា​ ឆ្មាំ២០២០​ នៅសាលាសង្កាត់ស្លក្រាម​ បានរៀបចំផ្ដល់ស្បៀងដល់គ្រួសារក្រីក្រចំនួន ៤៦គ្រួសារ​ ដែលរស់នៅក្នុងភូមិទាំង​ ៨ក្នុងសង្កាត់​ ដោយប្រើប្រាស់មូលនិធិសង្កាត់ ក្នុងគម្រោងសេវាសង្គមជួយដល់គ្រួសារដែលជួបការលំបាកក្នុងជីវភាព ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
ដោយក្នុងនោះមួយគ្រួសារទទួលបានអង្ករ​ ២០គីឡូក្រាម​ មី​ ១កេស​ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ​ ១ដប ស្ករស ១គីឡូក្រាម អំបិល​ ១គីឡូក្រាម​ ម្សៅស៊ុប ០,៥០គីឡូក្រាម សាប៊ូ​ ១កញ្ចប់ ត្រីខ ១០កំប៉ុង ទឹកសុទ្ធមួយយួរ​ និងថវិកា ៤៥០០០រៀល៕
អត្ថបទដែលជាប់ទាក់ទង