Update ចុងក្រោយ! តាមពិតដោយសារនារីជាសង្សាឈោងទាញកាំភ្លេីងលេង ទេីបរាកៃកំភ្លេីងរហូតដល់ស្លាប់ បេីតាមរបាយការណ៍សមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង៖ ដោយបានអនុវត្តន៍បទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៨នាក់ មធ្យោបាយរថយន្ត ២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សហការជាមួយនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ :
១-ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិបុរីឈូកវ៉ា២ សង្កាត់សំរោង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

២-ឈ្មោះ ណយ បុរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ដែលជាប់ពាក់ព័ន្ធនិងករណីមនុស្សឃាតដោយអចេតនា នៅត្រង់ចំណុចមុខមន្ទីរធម៌ការខេត្តកំពង់ឆ្នាំង ទៅលើជនរងគ្រោះឈ្មោះ ធី នីសា ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិចំការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង មូលហេតុបណ្តាលមកពីភ្លេីងប្រចណ្ឌ ។
វត្ថុតាងដកហូតរួមមាន -រថយន្ត ១គ្រឿង ម៉ាក Lexus RC ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ ៩២៣៩ កាំភ្លើង ១ដើម ម៉ាក ZORAKIM 906 TD សំបកកន្ទុះចំនួន ១ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕




