អភិបាលខេត្តស្ទឹងត្រែង និងអភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តចំនួន២ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ រួមថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយបាននាំយកបច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃនៅវត្តជោត្តិញ្ញារាម​(ហៅវត្តគីឡូ៨) និងវត្តពោធិ៍សិរីរតនារាម ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្តទាំងពីរ រួមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្ត បងប្អូន ជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យទុកកសាងសម្រាប់វត្តទាំងពីរផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
អត្ថបទដែលជាប់ទាក់ទង