ជំនន់ទឹកភ្លៀងមួយមេ បាត់បង់ជីវិតក្មេងស្រីម្នាក់

ខេត្តព្រះសីហនុ៖ ក្រោយពីទទួលបានព័ត៌មានពីការបាត់បង់ជីវិតក្មេងស្រីម្នាក់ឈ្មោះ ទ្រី ស្រីនី អាយុ១ឆ្នាំ៨ខែ រងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នាំឲ្យមានការបាក់ទំនប់ ខូចខាតផ្ទះ ធ្វើឲ្យក្មេងស្រីបាត់បង់ ជីវិតកាលពីយប់ថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យមន្ត្រីសាខាអនុសាខា ចុះចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ក្មេងស្រី ទ្រី ស្រីនី ក្នុងឱកាសនោះដែរលោកនាយកសាខា បានពាំនាំនូវក្តីនឹករលឹក ការសោកស្តាយពីសំណាក់ឯកឧត្តមប្រធានគណះកម្មាធិការសាខា ឯកឧត្តមប្រធានកិត្តិយសសាខា ចំពោះការបាត់បង់កូនជាទីស្រឡាញ់របស់គ្រួសារនៃសព លោកនាយក ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះសាខាបាននាំយកសម្ភារចូលរួមបុណ្យសពមាន ៖ អង្ករ ២បាវ ( ហាសិបគីឡូក្រាម ) ត្រីខ ២យួរ មី ២កេះ កន្ទេល ២ ប្រេងឆា ២កាដុង ទឹកស៊ីអីវ ២យួរ តង់ ២ សាប៊ូកក់សក់ ២ដប សាប៊ូដូសខ្លួន ២ដប ច្រាស់ដុសធ្មេញ ២ ថ្នាំដុស ២ប្រអប់ ខោអាវ ២កញ្ចប់ ស្បែកជើង ២គូ ឃីត ២(មុង២ ភួយ២ សារ៉ុង២ ក្រម៉ា២ មុង២ ) និងថវិកាចំនួន ១លានរៀល ៕ by tvk(ដោយ#ម៉ារ៉ាឌី)





