ដកកាំភ្លើងខ្លីបាញ់សម្លាប់ប្រជាពលរដ្ឋយ៉ាងសាហាវឃោឃៅ

ខេត្តពោធិ៍សាត់៖ (បឋម)ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវជនដៃដល់ ដកកាំភ្លើងខ្លីមកបាញ់សម្លាប់ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើង នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា ទូច ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ឯចំណែកជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជា បើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែឈ្មោះ ផល ដកកាំភ្លើងខ្លីមកបាញ់សំដៅជនរងគ្រោះ បណ្ដាលឱ្យត្រូវគ្រាប់ស្លាប់ភ្លាមៗ ក្រោយបាញ់សម្លាប់ហើយ ជនដៃដល់បានទៅពួនសំងំក្នុងផ្ទះប្រជាជន ។
ខណៈកម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋកំពុងឃ្លាំមើល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ជនដៃដល់យកទៅផ្ដន្ទាទោសតាមច្បាប់៕



