Updating សប្បាយក្លាយជាទុក្ខ ២នាក់ចុះលេងទឹកសមុទ្រគ្មានពាក់អាវពោងសុវត្តិភាព លុងទឹកបាត់ខ្លួន រកឃើញស្រីម្នាក់ចុងក្រោយ

សេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា ស្ត្រីម្នាក់ដែលលង់ទឹកហើយបាត់ខ្លួននៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃម្សិលមិញ មកដល់ព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០នេះ កម្លាំងផ្នែកបង្ក្រាបបទល្មើសព្រៃឈើក្បាលឆាយ និងកម្លាំងផ្នែកសឹករងព្រះសីហនុ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងប្រជាពលរដ្ឋ ស្វែងរកសាកសពស្ត្រីរងគ្រោះឃើញហើយ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចជំនាញបញ្ជាក់ថា ដើមហេតុគឺស្រ្តីរងគ្រោះ ធ្វើដំណើរទៅរកប្តីដោយដើរឆ្លងកាត់ប្រឡាយជីក រួចរអិលជើងធ្លាក់ចូលក្នុងទឹកដែលហូរខ្លាំង ហើយក៏បាត់ខ្លួន រហូតដល់ព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០នេះ ទើបប្រទះឃើញសាកសពអណ្តែតទឹក ទើជាប់នឹងមែកឈើ ។
សាកសពមានឈ្មោះ សុខ សាលន់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្របានឲ្យដឹងថា សាកសពពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ៕
