បើកវគ្គផ្សព្វផ្សាយស្ដីពីការភិវឌ្ឍន៍ដីជូនដល់ អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ ក្រុមហ៊ុនអចលនទ្រព្យ និងវិស័យឯកជន
ខេត្តបន្ទាយមានជ័យ៖ លោក សេក សុធីរិទ្ធ ប្រធាននាយកដ្ឋាន នគររូបបណីយកម្ម និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ បានមានប្រសាសន៍ក្នុងវគ្គផ្សព្វផ្សាយស្ដីពីការភិវឌ្ឍន៍ដីជូនដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ ក្រុមហ៊ុនអចលនទ្រព្យនិងវិស័យឯកជនដែលបានប្រកបមុខរបរពុះដីសាងសង់បុរីទូទាំងខេត្តបន្ទាយមានជ័យឲ្យបានជ្រាបថាការអភិវឌ្ឍន៍ដីនេះមាន១០ជំពូក បទបញ្ញត្តិទូទៅ លក្ខណៈបច្ចេកទេសនិងផែនការសម្រាប់ការអភិវឌ្ឍដីសមត្ថកិច្ច បែបបទនិងនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដី សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍន៍ដី និងសុពលភាពនៃលិខិតអនុញ្ញាតអភិវឌ្ឍដី ការអភិវឌ្ឍន៍ដីរដ្ឋ បណ្ដឹងតវ៉ា ទណ្ឌកម្ម អន្តរប្បញ្ញត្តិ នឹងអវសានបញ្ញត្តិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងសាសប្រជុំសាលាខេត្ត ដោយមានការចញលរួម លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកលីសារីអភិបាលរងខេត្ត អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ តំណាងក្រុមហ៊ុន តំណាងអចលនទ្រព្យ និងវិស័យឯកជនជាច្រើននាក់បានចូលរួម។ក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្ដីពីការភិវឌ្ឍន៍ដីនោះលោកអ៊ុំរាត្រីបានមានប្រសាសន៍ថារដ្ឋបាលខេត្ត គឺជាអ្នកផ្ដល់សេវាមានកាតព្វកិច្ចអនុវត្ត និងបំពេញការងារតាមច្បាប់សហលក្ខន្តិកៈ និងបទដ្ឋានគតិយុត្តយុទ្ធពាក់ព័ន្ធទាំងឡាយដែលនៅជាធរមាន ហើយប្រជាពលរដ្ឋជាអ្នកប្រើប្រាស់សេវាគឺពឹងផ្អែកលើការបំពេញការងាររបស់មន្ត្រីរាជការ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍ដីនិងតំបន់កសិកម្មសម្រាប់សាងសង់លំនៅដ្ឋានជាលក្ខណៈគ្រួសារ សាងសង់រោងចក្រក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ច និងសាងសង់រោងសិប្បកម្ម ឬរោងចក្រសម្រាប់គោលដៅកសិកម្ម មិនត្រូវឲ្យមានលិខិតអនុញ្ញាតអភិវឌ្ឍដីនោះទេ លើកលែងតែតំបន់ណាដែលមានបទដ្ឋានគតិយុត្តកំណត់ដោយឡែក។ លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តកំពុងជំរុញការកសាងផែនការប្រើប្រាស់ដីក្នុង ក្រុង ស្រុក ឃុំ សង្កាត់ដើម្បីកំណែទម្រង់ទិសក្នុងការអភិវឌ្ឍនឲ្យមានចីរភាព លើការគ្រប់គ្រងដីធ្លី ជៀសវាងភាពអនាធិបតេយ្យ ការគ្រប់គ្រងការប្រើប្រាស់ដីធ្លីទូទាំងខេត្តឆ្នាំនេះខ្លាំងលើវិស័យអចលនទ្រព្យ ដែលមានការវិនិយោគពុះដីឡូដីល្វែង បូរីដោយក្រុមហ៊ុនអចលនទ្រព្យ ពាណិជ្ជករ អាជីវករយ៉ាងផុលផុសពាក់ព័ន្ធនិងករណីនេះ រដ្ឋបាលខេត្តបានសង្កេតឃើញថា ការប្រកបរបរទទួលទានរបស់ពួកគាត់ពុំបានគោរពទៅតាមបទដ្ឋានគតិយុត្តឬនីតិវិធីនិងគម្លាតនគរូបនីយប្បញ្ញត្តិពិសេសប្រកាសលេខ ០៨៧ដនស.ប្រក នក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្ដីពីការអភិវឌ្ឍដីនោះឡើយ។
ក្នុងនោះលោក សេក សុធីរិទ្ធិ បានមានប្រសាសន៍ដែរថា តាមការអះអាងរបស់លោក លោក អាង ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ កន្លងមានមកមន្ត្រីជំនាញរបស់មន្ទីសូយោដីខេត្តបានរកឃើញការដ្ឋានសំណង់ជិត២០០កន្លែង នៅខេត្តបន្ទាយមានជ័យ សាងសង់គ្មានច្បាប់អនុញ្ញាត និងខ្លះទៀតខុសបច្ចេកទេសសំណង់ ទាំងនោះត្រូវផ្អាកដោយសារតែអាជ្ញាធរជំនាញរកឃើញបញ្ហាមួយចំនួនរួមមាន សំណង់ពុំមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ការដ្ឋានសាងសង់ ពុំមានគម្រោងប្លង់ ស្ថាបត្យកម្ម គ្រឿងផ្គុំសំណង់ មេការនិកទឹក និងភ្លើង ការដ្ឋានសំណង់ពុំមានរបាយការណ៍ពិសោធន៍ដី កង្វះអ្នកជំនាញក្នុងវិស័យសំណង់ ឬអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ឬក្រុមហ៊ុនប្រកបដោយវិជ្ជាជីវៈក្នុងវិស័យសំណង់ ហើយសំណង់ខ្លះពុំមានអាជ្ញាបណ្ណត្រឹមត្រូវ និងពុំមានអ្នកគ្រប់គ្រងការដ្ឋានសំណង់ជាដើម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបាន រកឃើញថា សំណង់ដែលសង់ឡើងមិនស្របច្បាប់មានចំនួន ១៨៦ទីតាំង ដែលទីតាំងភាគច្រើននៅទីក្រុងប៉ោយប៉ែត ក្នុងនោះអាជ្ញាធរបានផ្អាកការដ្ឋានសំណង់ជាង ៥០កន្លែង ចំណែកទីផ្សេងទៀតនឹងបន្តនីតិវិធីជាបន្តបន្ទាប់។
ទោះជាបែបនេះក្ដី មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ការដ្ឋានសំណង់ដែលត្រូវបានផ្អាក នឹងត្រូវអនុញ្ញាតឲ្យដំណើរការសាងសង់ឡើងវិញ លុះត្រាណាតែអនុវត្តការណែនាំមួយចំនួនដូចជា ម្ចាស់សំណង់ត្រូវបំពេញនូវចំណុចខ្វះខាត ផ្នែកបច្ចេកទេស និងច្បាប់ ម្ចាស់សំណង់ត្រូវរកអ្នកត្រួតពិនិត្យ និងបញ្ជាក់ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់ ដែលមានអាជ្ញាបណ្ណ មកពិនិត្យ វិភាគ គណនា ពិសេសដើម្បីធានាសុវត្ថិភាពសំណង់ជាដើមទើបអាចឲ្យសាងសង់បន្ត៕