Detail Top Banner

ស្នងការខេត្តបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ សុវត្ថិភាព​ ថ្វាយព្រះ​មហាក្សត្រ​ និងជូនថ្នាក់ដឹកនាំជាន់ខ្ពស់

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំ​នៅព្រឹក​ថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ​២០​២០​នេះ​ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋក្នុងដែន​រដ្ឋបាល​ខេត្តកណ្តាល កិច្ចប្រជុំនេះប្រព្រឹត្ត​ឡើងនៅសាលាប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ក្នុងអង្កពិធីនេះដែលដោយមានការចូលរួមពីលោក-លោកស្រី​ស្នងការរង​លោកនាយការិយាល័យទាំង៣១ ​លោកអធិការនគរបាលក្រុង/ស្រុកទាំង១១-លោកមេបញ្ជាការវរសេនាតូច​នគរបាលការពារ​ព្រំដែន​គោក​លេខ៦០៥ផងដែរ។


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានមានប្រសាសន៍ណែនាំ​ដល់​លោក​-លោកស្រី​ស្នងការរង លោក​អធិការ​ អោយយកចិត្តទុកដាក់ណែនាំ​ និងពិនិត្យមើល​មន្ត្រី​ក្រោមឱវាទ ពេលចុះឈរជើងប្រចាំការតាមគោលដៅនិមួយៗ ត្រូវយកចិត្តទុក្ខដាក់នឹងខិតខំថែរក្សាសន្តិសុខ សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព​ ថ្វាយ​ព្រះ​មហាក្សត្រ​ និងជូនថ្នាក់ដឹកនាំជាន់ខ្ពស់​ដែលបាន​ឆ្លងកាត់​ក្នុងខេត្តកណ្តាលព្រមទាំងបងប្អូនប្រជាពលរដ្ឋ​ឱ្យបានល្អប្រសើរនិងធានាសុវត្ថិភាពខ្ពស់។

បន្ទាប់ពីទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត រួចមក លោក-លោកស្រី​ស្នងការរង​ លោកនាយការិយាល័យទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ និងលោក​មេបញ្ជាការវ​រ​សេ​នា​តូច​នគរបាលការពារព្រំដែនគោកលេខ៦០៥ បានប្តេជ្ញាចិត្ត នឹងដឹកនាំកងកម្លាំងក្រោមឱវាទចុះ​បំពេញ​ភារកិច្ចតាមគោលដៅរៀងៗខ្លួនធានារក្សាសន្តិសុខបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង