ករណីឆ្លងវីរុសកូវីដ១៩ថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ៧លាននាក់
ស.រ.អា៖ ចំនួនករណីឆ្លងវីរុសកូវីដ១៩ថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ៧លាននាក់កាលពីថ្ងៃព្រហស្បតិ៍ដែលជាចំនួនជាង ២០ ភាគរយនៃចំនួនឆ្លងសរុបក្នុងពិភពលោកខណៈរដ្ឋជាច្រើននៅតំបន់ភាគពាយ័ព្យបានរាយការណ៍ពីការកើនឡើងនូវករណីឆ្លងជម្ងឺកូវីដ១៩ នៅក្នុងខែកញ្ញា ២០២០នេះ។
ចំពោះ អង្គការ WHO លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងនៅក្នុងបទសម្ភាសន៍ចាក់ផ្សាយបន្តផ្ទាល់ដ៏សំខាន់មួយស្តីពីការសំរេចចិត្តរបស់រដ្ឋការលោក Trump ដែលបានដក សហរដ្ឋអាមេរិកាំង ចេញពីអង្គការសុខភាពពិភពលោក នឹងធ្វើឱ្យសហរដ្ឋអាមេរិកមានបញ្ហា។ ប្រភព៖ CNN សម្រួលដោយ៖ លឹមហួយ