ប្រុងប្រយ័ត្នផង ! ថ្ងៃនេះ​រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ១នាក់ និងមិនមានជាសះស្បេីយទេ

រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី២៩​ កញ្ញា ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់ (ជនជាតិចិន​ធ្វេីដំណេីរពីប្រទេសហ្វីលីពីន​ ជាករណីនាំចូល)​ ដូច្នេះចំនួនសរុប​កេីន ២៧៧នាក់​​​ ចំនួនសំរាកនៅពេទ្យ​ចំនួន ២នាក់​​ ចំនួនជាសះស្បេីយសរុប​ចំនួន ២៧៥នាក់ដដែល​​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ នឹងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយយេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៣៥៧៣៣ ស្មេីនឹង​ ៨១៧៦ ក្នុង១លាននាក់​ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕
អត្ថបទដែលជាប់ទាក់ទង