អភិក្រម៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ” រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ”
បើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុង ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសេរីរាង្គ រវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅកម្ពុជា មានអភិក្រម៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ” រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ” ។
ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ទោះបីមនបញ្ហាស្មុគស្មាញជាច្រើនក៏ដោយ ក៏ក្រសួងកសិកម្មនៅតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៏ និងសំរេចបានលើការនាំចេញអង្កររបស់កម្ពុជារហូតដល់ ២០០០តោន ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចង្អុលបង្ហាញដល់ក្រសួងកសិកម្មដែលជាសេនាធិការ។ by AKP