អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈទាំងអស់ដែលដាក់ដាច់ដោយកន្លែងនៅក្រុងស្វាយរៀង និងត្រូវផ្លាស់ប្តូរឲ្យភ្លឺឡើងវិញ

ខេត្តស្វាយរៀង៖ អនុវត្តតាមកិច្ចប្រជុំប្រចាំខែនាពេលកន្លងមក នៅព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធាន អនុប្រធាន អង្គភាពអគ្គិសនីខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យ និងប្រគល់អំពូលភ្លើងLED ដល់អង្គភាពអគ្គិសនីស្វាយរៀង ដើម្បីតម្លើងតភ្ជាប់នៅផ្លូវនានាក្នុងក្រុងស្វាយរៀង ដែលបានដាច់ដោយកន្លែងនាពេលកន្លងមក ឲ្យភ្លឺឡើងវិញទាំងអស់៕






