សូមប្រយ័ត្នផង ថ្ងៃនេះយេីង​រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ១នាក់ទៀត កើនឡើង៣នាក់​ និងមិនមានអ្នកជាសះស្បេីយទេ

រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក​ ថ្ងៃទី០២​ ខែតុលា ឆ្នាំ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ១នាក់ទៀត (ករណីនាំចូល​ ជនជាតិ​ខ្មែរ​ ធ្វេីតេស្តលេីកទី២​ ថ្ងៃទី១៣ លើស្ត្រីជនជាតិខ្មែរដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក)​ ដូច្នេះចំនួនសរុប​ ២៧៨នាក់​​​ដដែល​ ចំនួនសំរាកនៅពេទ្យ​ចំនួន ៣នាក់​​ ចំនួនជាសះស្បេីយសរុប​ចំនួន ២៧៥នាក់ដដែល​​ និងមិនមានអ្នកស្លាប់ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នខ្ពស់ ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌​ពិពាហ៌​ ពិធីជប់​លៀង​ ការចាក់ធុងបាសរាំ​ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៤០១៩៤ ស្មេីនឹង​ ៨៤៤៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕
អត្ថបទដែលជាប់ទាក់ទង