Detail Top Banner

ភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស៊ីនខាយសៀនមិន» កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន សមត្ថកិច្ចបានបើកប្រតិបត្តិការចុះចាប់និងឃាត់ខ្លួនជនជាតិចិន និងខ្មែរជាង ៤០០នាក់ ដកហូតបានកាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ

ខេត្តព្រះសីហនុ៖ ទីតាំងស្ថិតក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់ផ្ទាល់របស់លោកអភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះកម្លាំងគណៈបញ្ជាការ ឯកភាពខេត្តបានឃាត់ជនជាតិចិន និងខ្មែរចំនួន៤១៥នាក់ (ខ្មែរ៤នាក់) ព្រមទាំងដកហូតកាំភ្លើង និងគ្រឿងញៀនមួយចំនួនធំផងដែរ។
វត្ថុតាងដែលដកហូតរួមមាន៖កាំភ្លើងខ្លី ចំនួន ២ដើម (ប្រភេទ សូរ៉ាក់គី មានគ្រាប់ចំនួន ៦គ្រាប់ និងប៉េអាតា លេខ BER693541 ចំនួន ១ដើម មានគ្រាប់ចំនួន៤១ និងគ្រាប់រ៉ូឡូចំនួន៦៧ អាវុធវែង ប្រភេទ (AK47 ស្វ័យបត់) លេខ 07311 ចំនួន ១ដើម បង់ ១ គ្រាប់៦១ កាបូបខ្មៅចំនួន ១ ប្រអប់ ចំនួន ២ (មានខ្សែកម៉ាក HERHES ចំនួន ២ខ្សែ ព្រះរាជក្រឹត្យ (ក្នុងស៊ុម) ចំនួន ១ លិខិតឆ្លងដែន ចំនួន ២ក្បាល (ឈ្មោះ SHAO VATANAK; ឈ្មោះ WANG YAN) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំនួន ១ (ឈ្មោះ សាវ វឌ្ឍនៈ) សៀវភៅគ្រួសារ ចំនួន១ក្បាល សៀវភៅស្នាក់នៅចំនួន ១ និងឯកសារមួយចំនួន ប៊ិច ម៉ាក Montlanc ចំនួន ២ សោឡាន ចំនួន ២ ប័ណ្ណការងារជនបរទេស ចំនួន ១ លិខិតចត្តាឡីស័កចំនួន ១ រថយន្ត ចំនួន ១៤គ្រឿង ប្រាក់ដូល្លារ ចំនួន ៤២៦ ៦៤៧$ ប្រាក់រៀល ចំនួន ៦ ០០០ ០០០៛ សៀវភៅធនាគារ ABA ចំនួន ១ សៀវភៅធនាគារ maybank ចំនួន ២ កាតធនាគារ maybank លិខិតជាភាសារខ្មែរ មួយចំនួន លិខិតជាភាសារចិន មួយចំនួន កាបូបព៌ណការ៉ូ មានឯកសារចិនមួយចំនួន ក្រដាសប្រាក់ថៃ ចំនួន ៤ ០៨០បាត សោឡាន ចំនួន ១ ឯកសារពាក់ព័ន្ធរថយន្ត ចំនួន ៤សន្លឹក លិខិតឆ្លងដែនច្បាប់ដើម ចំនួន ១ក្បាល ទូរស័ព្ទដៃ ចំនួន ៧គ្រឿង ដកហូតគ្រឿងញៀនមួយចំនួនធំ។
ក្រោយការបង្ក្រាប កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានប្រគល់ជនសង្ស័យ និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវីធី៕
អត្ថបទដែលជាប់ទាក់ទង