ប៉ូលិសស័ក្តិ៤កន្លះ បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ នៅខណ្ឌមានជ័យ ព្រោះភ្លើងប្រចណ្ឌ

ភ្នំពេញ៖ មានអំពើឃាតកម្មមួយករណីទៀតហើយ នាព្រលប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ ដែលផ្តើមឡើងពីភ្លើងប្រចណ្ឌ ដោយប្តីមានតួនាទីជានគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ គួរឲ្យរន្ធត់បំផុត ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ថា ប្តីរូបនេះមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ដោយមូលហេតុដែរប៉ូលីសសន្និដ្ឋានជំហានដំបូងគឺ បណ្តាលមកពីប្រពន្ធប្រច័ណ្ឌប្តីប្រជុំយូរៗពេក អំពើឃាតកម្មនេះ គឺ បានកើតឡើងនៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

ទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញករណីនេះ ៕ ដោយវិទូរ
