Detail Top Banner

ប្រជាពលរដ្ឋសំណូមពរដល់លោក ចាន់ សុធី ប្រធានការិយាល័យចារាចរណ៍ផ្លូវគោក មេត្តាដាក់កម្លាំងចុះទៅពិនិត្យមើលភាពជាក់ស្តែងផង

ខេត្តបាត់ដំបង៖ ក្នុងរយះពេល១ខែកន្លងទៅនេះក្រុមឈ្មួញបានដឹកទំនិញចូលក្នុងក្រុងបាត់ដំបងទាំងរថយន្តខ្នាតយក្សខ្នាតតូចសំពីងសំពោង គ្មានអាជ្ញាធរឬសមត្ថកិច្ចចរាចរណ៍ចុះ បង្រ្កាប ឬចាប់ហាមឃាត់សោះឡើយ។


កាលពីលោក សាត គឹមសាន នៅមានតួនាទីជាស្នងរងផែនចរាចរណ៍ផ្លូវគោក ឈ្មួញដឹកទំនិញនៅមានការខ្លាចរខ្លះដោយសារលោក ចាន់ សុធី ប្រធានការិយាល័យចរាចរណ៍ចុះបង្ក្រាប ឃាត់រថយន្ត យកទៅផាកពិន័យបានជាច្រើនគ្រឿង។


ថ្មីៗនេះក្រុមការងារយើងរួមទាំងប្រជាពលរដ្ឋបានសង្គេតឃើញថាមានរថយន្តតូច ធំ នៅតែបន្តដឹកទំនិញចូលក្នុងក្រុងយ៉ាងអាណាធិបតេយ្យហាក់មិនខ្លាចសមត្ថកិច្ច ចំណែកលោកប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងមានភាពស្ងប់ស្ងាត់ ជាហេតុធ្វើអោយឈ្មួញមានឥទ្ធិពលខ្លាំងជាងច្បាប់។


ធ្វើអោយផ្លូវមួយចំនួនចាប់ផ្តើមខូតខាតហើយដោយសាររថយន្តខ្នាតយក្សទាំងអស់នោះផ្ទុកទំនិញធ្ងន់ពេក រីឯអាជ្ញានិងសមត្ថកិច្ចមូលដ្ឋានក៍នាំគ្នាបិទភ្នែកដេកលក់អស់ទៀត។


ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់លោក ចាន់ សុធី ប្រធានការិយាល័យចារាចរណ៍ផ្លូវគោក មេត្តាដាក់កម្លាំងចុះទៅពិនិត្យមើលភាពជាក់ស្តែងផងទាន៕

អត្ថបទដែលជាប់ទាក់ទង