ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលានេះតទៅ កម្មករក្រុមហ៊ុនស៊ីនទ្រី សម្រេចចូលបម្រើការងារធម្មតាវិញហើយ

ភ្នំពេញ៖ កម្មករនិយោជករបស់ក្រុមហ៊ុនស៊ីន ទ្រីចំនួនជាង ២០០០នាក់ ដែលបានធ្វើកូដកម្ម តវ៉ាមិនព្រមដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាម បានស្ម័គ្រចិត្តឈប់ធ្វើបាតុកម្មនិងសន្យាថា នឹងចូល បម្រើការងារវិញនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ

កម្មករនិយោជករបស់ក្រុមហ៊ុនស៊ីន ទ្រីចំនួនជាង២០០០នាក់ ដែលបានធ្វើកូដកម្ម តវ៉ាមិនព្រមដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាម អស់រយៈពេលប្រាំថ្ងៃកន្លងមកនេះ ពេលនេះ ពួកគាត់បានឯកភាពស្ម័គ្រចិត្តឈប់ធ្វើបាតុកម្មនិងសន្យាថានឹង ចូលបម្រើការងារវិញនៅរសៀលថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២០នេះតទៅ។

ការឯកភាពនិងបញ្ឈប់នូវរាល់ការធ្វើបាតុកម្មខាងលើនេះបានធ្វើឡើង ខណៈដែលឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅដោះស្រាយផ្ទាល់ដល់ទីតាំងកើតហេតុ នាព្រឹកថ្ងៃទី០៧ តុលា ដោយបានស្នើសុំឱ្យបងប្អូនកម្មករទាំងអស់ចូលបម្រើការងារវិញ នារសៀលថ្ងៃទី០៧ តុលានេះ ។

ជាការឆ្លើយតប បងប្អូននិយោជកកម្មករ បានយល់ព្រមចូលបម្រើការងារវិញទៅតាមការស្នើសុំរបស់ ឯកឧត្តម ឃួង ស្រេង៕
