មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ១នាក់ និងមិនមានអ្នកជាសះស្បេីយ

គិតត្រឹមព្រឹកម៉ោង០៨.០០នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ១នាក់ និងមិនមានអ្នកជាសះស្បេីយ យេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ (ជនជាតិឥណ្ឌូណេស៊ី) និងមិនមានជាសះស្បេីយទេ ដូច្នេះចំនួនសរុបកេីន ២៨១នាក់ ចំនួនសំរាកនៅពេទ្យកេីន ៥នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៧៦នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៤៨១២០ ស្មេីនឹង ៨៩២២ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ៖

