ជនសង្ស័យ៤នាក់ រួមជាមួយថ្នាំញៀនមួយចំនួន ត្រូវបានបញ្ជូន ទៅតុលាការខេត្ត

ខេត្តស្វាយរៀង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ មុខសញ្ញាជួញដូររក្សាទុក ដឹកជញ្ជូនគ្រឿងញៀន និងប្រើប្រាស់ចំនួន ៤នាក់ (ស្រីម្នាក់)រួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ជនទាំងនេះ កាលពីថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២០កន្លងទៅ ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀង និងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៤នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ២៧កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ទូរសព្ទ័ដៃ ៣គ្រឿង រួមជាមួយឧបករណ៍ជក់ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត ៕ដោយវិទូរ




