ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាស៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញចូលរួមក្នុងជំនួបនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោក ណាហ្គាអូ កាតស៊ឺអាគី (NAGAO Katsuaki) លេខាទូតទីមួយ កញ្ញា គូស៊ូណូគិ ម៉ារីយ៉ា (KUSUNOKI Maria) លេខាទូតទីបី លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពទូទៅ សក្ដានុពល និងការអភិវឌ្ឍខេត្ត រួមជាមួយនិង ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងខេត្តស្វាយរៀង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុន និងខេត្តស្វាយរៀង ជាពិសេសក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុនដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង ដើម្បីឱកាសវិនិយោគបន្ថែមទៀតរបស់អ្នកវិនិយោគជប៉ុនមកកាន់ខេត្តស្វាយរៀង នាពេលខាងមុខ៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង




