លោក កឹម សុខា បើទោះបីជាក្នុងដំណើរក្នុងស្រុកឋិតក្នុងផ្លូវច្បាប់យ៉ាងណាក៏ដោយ ក៏លោកឆ្លៀតនាំយកស្បៀងអាហារផ្តល់ជូនបងប្អូន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ថ្ងៃពុធទី១៤ ខែតុលា ឆ្នាំ២០២០ លោក កឹម សុខា បានបង្ហោះព័ត៌មានដែលពាក់ព័ន្ធនិងការឆ្លៀតចុះចែកស្បៀងជូនដល់ប្រជាពលរដ្ឋប៉ុន្មានគ្រួសារនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង បើទោះបីជាក្នុងដំណើរក្នុងស្រុកឋិតក្នុងផ្លូវច្បាប់យ៉ាងណាក៏ដោយ ៖
“ថ្ងៃនេះ ទោះបីមិនមានអ្វីធំដុំច្រើនក៏ដោយ ក៏ខ្ញុំនិងសហការី បានមកជួបមុខ សួរសុខទុក្ខ និងបានរួមចំណែក ផ្តល់ស្បៀងអាហារជូនបងប្អូន ដែលរងគ្រោះដោយទឹកជំនន់ ប្រមាណជាមួយរយគ្រួសារដោយផ្ទាល់ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ហេីយខ្ញុំនឹងព្យាយាមចូលរួមចែករំលែកបន្តទៅទៀតតាមលទ្ធភាព។
ខ្ញុំសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ បន្តប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះទឹកជំនន់នេះ។ សូមខ្មែរជួយគ្នាក្នុងគ្រាអាសន្ន តាមលទ្ធភាពរៀងៗខ្លួន។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណសប្បុរសជន និងសូមអរគុណសមត្ថកិច្ច ដែលបាន និងកំពុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើង។ សូមឲ្យបងប្អូនជនរួមជាតិខ្មែរ មានសេចក្តីសុខ ចាកផុតគ្រោះ និងទុក្ខទាំងឡាយ៕”


