ទីបំផុត កម្មកររបស់ក្រុមហ៊ុនសុិនទ្រី បានឯកភាពចូលធ្វើការវិញហើយ

ភ្នំពេញ៖ ទីបំផុត កម្មកររបស់ក្រុមហ៊ុនសុិនទ្រី បានឯកភាពចូលធ្វើការវិញហើយ ចាប់ពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះតទៅ បន្ទាប់ពីកិច្ចប្រជុំនៅល្ងាចនេះបានបញ្ចប់ភ្លាម ដោយមានការចូលរួមដោះស្រាយពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការណែនាំ និងចង្អុលបង្ហាញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។
សូមអរគុណ បងប្អូនកម្មករក្រុម ហ៊ុនសុិនទ្រី ចំពោះការយោគយល់គ្នា ដោយស្មារតីស្មោះត្រង់ជាមួយគ្នា។
សូមអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ អពីបញ្ហាសំរាមកកស្ទះខ្លះៗកន្លងមក តែរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងសង្កាត់ទាំងអស់ ព្រមទាំងមន្ទីរពាក់ព័ន្ធ ពិតជាបានខិតខំហើយ ដើម្បីដោះស្រាយបញ្ហានេះ។
សូមគោរអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមដោះស្រាយបញ្ហានេះ អោយទទួលបានជោគជ័យ។
សូមគោរពជូនពរ ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕ ប្រភព ឯ.ហួត ហៃ









