Detail Top Banner

ដំណឹងបន្ទាន់ ! ក្នុងខណៈពេលនេះ តំបន់​ព្រែកជ្រៃ ផ្លូវចំការដូង កួរស្រូវ​ ចាប់ផ្ដើមលិចហើយ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានចេញសេចក្តីអំពាវនាវផងដែរថា សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ​ និងចូលរួមសហការពង្វាងចរាចរផ្លូវ២១៧ ចំណុចផ្លូវបំបែកភ្លើងស្ដុបស្ពានព្រែកជ្រៃ ទៅរង្វង់មូលនាងគួរស្រូវ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយសារទឹកជំនន់ទឹកភ្លៀងទឹកស្ទឹងព្រែកត្នោតហូរកាត់លើផ្លូវ។

នៅលើកំណាត់ផ្លូវជាតិលេខ ២០ ចំកាដូង ទៅកួរស្រូវ ពេលនេះកំពុងតែលិចលង់ខ្លាំង មិនអាចធ្វើដំណើរ ឆ្លងកាត់បានទេ ហើយកម្ពស់ទឹកទៀតសោត ក៏កំពុងតែវាយលុក ប្រជាពលរដ្ឋអ្នករស់នៅជុំវិញនោះ ទាំងប្រជាជនអ្នកនៅក្នុងភូមិ និងអ្នករស់នៅក្នុងបុរីក្នុងនោះរួមមានផ្លូវក្នុងបុរីពិភពថ្មីកួរស្រូវផងដែរ។

ប្រជាជននៅក្នុងតំបន់ព្រែកជ្រៃ សង្កាត់ស្ពានថ្ម បានលើកឡើងថា ទឹកចាប់ផ្តើមហូរចូលមកខ្លាំង នៅកំឡុងម៉ោង ៥ល្ងាច ខណៈពេលពួកគាត់ចេញពីធ្វើការងារ អ្នកខ្លះមិនបានត្រៀមខ្លួនទុកមុននោះទេ ជាពិសេសនៅតំបន់បុរី វីអាយភី ហើយពេលនេះកំពុងតែជម្លៀសចេញជាបន្តបន្ទាប់ ៕​ by KBN

អត្ថបទដែលជាប់ទាក់ទង