វរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាវិត អញ្ជើញចូលរួមពិនិត្យទីតាំងក្រុមហ៊ុនដីឡូត៍ចាក់ដីលុបប្រឡាយរបស់រដ្ឋប្រវែង ២០០ម៉ែត្រ










ក្រុងបាវិត៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានអញ្ជើញចូលរួមពិនិត្យទីតាំងក្រុមហ៊ុនដីឡូត៍ចាក់ដីលុបប្រឡាយរបស់រដ្ឋប្រវែង ២០០ម៉ែត្រ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត និងបន្តទៅពិនិត្យមើលទំនប់បឹងខ្វាងស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង អភិបាល នៃគណ:អភិបាលក្រុងបាវិត។ដោយមានការចូលរួមពី៖
– លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត
-លោកចៅសង្កាត់និងក្រុមប្រឹក្សាសង្កាត់ច្រកម្ទេស
នៅក្នុងឱកាសនោះដែលោក លឹម សៀងហេង ក៍បានដាក់ផែនការដល់លោក វណ្ណសុមុន្នី ដែលជាអភិបាលរងក្រុងបាវិត ដឹកនាំកាយប្រឡាយនេះដាក់លូដើម្បីកុំអោយកកស្ទះទឹកបន្តទៀត។